សួស្តី! បាទ! ដែល​បាន​ចូល​មើល​មក​ដល់​ទីកន្លែង​នេះ។ ប្លុក​តាមរកត្រូវ​បាន​បង្កើត​ក្នុង​កំឡុង​ពេល​​ឆ្នាំ ២០១៨ នាវេលា ម៉ោង 11 ទៅ 12 យប់​។ ដូច​នេះ ខ្ញុំ​សូម​សន្មត​ថា​បង្កើត​នៅ​ថ្ងៃ ទី ០១ ខែ មករា ឆ្នាំ ២០១៨ តែ​ម្តង​ទៅ។ ទីនេះ ជា​ស្ថានីយ៍​ចែក​រំលែក​ចំណេះ​ដឹង​ដែល​ខ្ញុំ​មាន​ទោះ​បី​តិច​តួច​ឬ​យ៉ាង​ណា​ក្តី.។

ខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ថា រាល់​កំហុស​ឆ្គង​នានា លោក​អ្នក​នឹង​អាច​អធ្យាស្រ័យ ឬ​ផ្តល់​ជា​មតិ​ដើម្បី​ណែនាំដល់​ តាមរក ដើម្បី​ធ្វើ​ការ​កែ​តម្រូវ។ ខាង​ក្រោម​នេះ លោក​អ្នក​អាច​ផ្ញើរ​ជា​មតិ​មក​កាន់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​រង​ចាំ​ទទួល​គ្រប់​ពេល​ដោយ​ក្ដី​រីករាយ។ បើ​និយាយ​ដោយ​ចិត្ត​ស្មោះ គឺ​ខ្ញុំ​ចូល​ចិត្ត​រាប់​អាន​មិត្ត​ ហើយ​ក៏​ចង់​ធ្វើ​រឿង​រ៉ាវ​ល្អៗ​ទាំងឡាយ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្ញុំ។

 តាម​ដែល​ពាក្យ​បុរាណ​បាន​ពោល​ថា "ការ​កើត​មក​ជា​មនុស្ស​គឺ​ជា​រឿង​មួយ​ដ៏​កម្រ​បំផុត"។ ដូច​នេះ ខ្ញុំ​បាន​កើត​ជា​មនុស្ស​ហើយ ខ្ញុំ​នឹង​យក​ជីវិត​ជា​មនុស្ស​មួយ​នេះ មក​បម្រើ​មនុស្ស​ជាតិ ក៏​ដួច​ជា អ្នក​ដែល​ចង់​ចេះ ចង់​ដឹង និង​ចង់​សិក្សា​ស្វែង​យល់។ 

 ខ្ញុំ​មិន​ចូល​ចិត្ត​លាក់ មិន​ចង់​លាក់ នូវ​អ្វី​ដែល​ខ្លួន​បាន​ដឹង​ឡើយ ព្រោះ​ថា វា​ជា​រឿង​ឥត​ប្រយោជន៍។ ការ​ព្យាយាម​លាក់ នូវ​អ្វី​ដែល​ខ្លួន​ធ្លាប់​ដឹង ធ្លាប់​ចេះ ធ្លាប់​យល់ មិន​បង្ហាញ​ដល់​អ្នក​ដទៃ​ ប្រៀប​បាន​ទៅ​នឹង​ដើម​ឈើ​មួយ​ដើម ដែល​មិន​ផ្ដល់​ម្លប់​សូម្បី​តែ​បន្តិច​សោះ​ឡើយ។